ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអ្នកណាម្នាក់ ការជឿជាក់លើខ្លួនឯងពិតជាសំខាន់។ ដូច្នេះហើយទើបមុនចេញទៅណាមកណា អ្នកតែងតែឈរមុខកញ្ចក់ បង្វិលខ្លួន ដើម្បីឲ្យប្រាកដថាសំលៀកបំពាក់ និងការតុបតែងខ្លួនរបស់អ្នកស្រស់ស្អាតគ្រប់គ្រាន់ អាចទទួលយកបាន។ យ៉ាងណាមិញ ពេលខ្លះអ្នកអាចមិនប្រាកដក្នុងការវិនិច្ឆ័យលើខ្លួនឯង ថាតើភាពស្រស់ស្អាត និងទាក់ទាញរបស់ខ្លួននៅក្នុងកម្រិតមួយណា។ ខាងក្រោមនេះជាសញ្ញា៧យ៉ាងបញ្ជាក់ថាអ្នកពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំង តែអ្នកខ្លួនឯងបែរជាមិនដឹងខ្លួន៖

១. ពេលដើរតាមផ្លូវ មានមនុស្សក្រឡេកមើលអ្នកដល់ទៅ២ដង
ពេលអ្នកដើរទៅណាមកណា មនុស្សម្នាដែលដើរកាត់អ្នកតែងតែឧស្សាហ៍ក្រឡេកមើលអ្នកយ៉ាងហោចណាស់ក៏ពីរដងដែរ។ នេះហើយជាការផ្តល់សញ្ញាពីធម្មជាតិ មានឱកាសបានជួបមនុស្សស្អាត អ្នកណាដែលថាមិនក្រឡេកមើល?
២. អ្នកជុំវិញមិនសូវសរសើរថាអ្នកស្អាត ព្រោះគេគិតថាអ្នកដឹងខ្លួនឯងហើយ
អ្នកប្រហែលគិតថាមនុស្សស្រស់ស្អាត តែងតែត្រូវបានគេសរសើររាប់មិនអស់ តែតាមពិតវាពិតជាផ្ទុយស្រឡះ។ អ្នកជុំវិញមិនសូវសរសើរមនុស្សដែលស្អាតទេ ព្រោះគេគិតថាអ្នកទាំងនោះដឹងខ្លួនឯងស្រាប់ទៅហើយ។
៣. ដល់គេសរសើរ គេនិយាយបែបធម្មតា ព្រោះគិតថាអ្នកឮពាក្យបែបនេះឡើងជ្រេញទៅហើយ
ហ្នឹងហើយ! ដល់ពេលអ្នកឮពាក្យសរសើរបែរជាគេនិយាយធម្មតា សាមញ្ញ មិនសង្កត់ន័យខ្លាំង នេះក៏ព្រោះគេគិតថាអ្នកស៊ាំនិងពាក្យបែបនេះច្រើនហើយពីមុនមក។
៤. ពេលអ្នកនិយាយថាមិនជឿជាក់លើសម្រស់ខ្លួនឯង មនុស្សម្នាមានការភ្ញាក់ផ្អើល
មានអ្នកណាទៅគិតដល់ថា មនុស្សដែលស្រស់ស្អាតនិងទាក់ទាញខ្លាំងដូចអ្នក ក៏ចេះភ័យព្រួយ គ្មានភាពជឿជាក់លើខ្លួនឯង ចំពោះរឿងបែបនេះដូចអ្នកដទៃដែរនោះ? អ្នកណាដែលថាមិនភ្ញាក់ផ្អើល?
៥. មានអ្នកលួចសម្លឹងមើលអ្នកពីបន្ទប់ផ្សេង
ពេលអ្នកអង្គុយរៀន ធ្វើការ ឬញ៉ាំអាហារ អ្នកក្រឡេកឃើញមានមនុស្សកំពុងលួចសម្លឹងមើលអ្នកពីចម្ងាយ។ មិនមែនមកពីអ្នកមុខស្រដៀងមនុស្សធ្លាប់ស្គាល់ទេ តាមពិតមកពីសម្រស់អ្នកស្រស់ស្អាត ទាក់ទាញខ្លាំង ទើបគេសម្លឹងមិនដាក់ភ្នែកបែបនេះ។

៦. ទំនេរមិនសូវយូរ ជួបគូស្នេហ៍ថ្មីលឿន
អ្នកប្រហែលគិតម្នាក់ឯងថា ខ្លួនឯងមិនស្អាតមិនទាក់ទាញទើបជួបគូមិនសូវបានយូរ ឆាប់បែកគ្នា។ មនុស្សដែលស្រស់ស្អាត ពិតជាធ្វើឲ្យដៃគូស្រឡាញ់ខ្លាំង ហើយក៏ប្រច័ណ្ឌខ្លាំងដូចគ្នា បែបនេះហើយទើបអ្នកឧស្សាហ៍ជួបរឿងប្រេះឆា និងផ្លាស់ប្តូរគូស្នេហ៍ញឹកញាប់។
៧. ស្រឡាញ់អ្វីដែលខ្លួនមាន រស់នៅដើម្បីខ្លួនឯង
មនុស្សដែល ឯករាជ្យ ស្រឡាញ់អ្វីដែលខ្លួនមាន រស់នៅដើម្បីផ្គាប់ចិត្តខ្លួនឯង គឺជាមនុស្សដែលស្រស់ស្អាត ទាក់ទាញ និងមានមន្តស្នេហ៍បំផុត។ ភាពរឹងមាំរបស់អ្នក ពិតជាធ្វើឲ្យអ្នកជុំវិញឈ្លក់វង្វេងខ្លាំង លើសពីអ្វីដែលអ្នកស្មានដឹងទៅទៀត ៕
0 comments: