Thursday, December 7, 2017

ជៀសវាង​ទិញ​រថយន្ត​ខុស​ចិត្ត មក​យល់​ឲ្យ​ច្បាស់​​ពី​ប្រភេទ​លេខ​អូតូ​និង​លេខ​ដៃ

Posted by Unknown  |  at  December 07, 2017 No comments

ប្រភេទ​រថយន្ត​ប្រើ​ចង្កឹះ​លេខ​និង​លេខ​ដៃ អ្នក​ប្រើប្រាស់​​​មួយ​ចំនួន​នៅ​តែ​មិនទាន់​អាច​បែងចែកច្បាស់​ពីអត្ថប្រយោជន៍​របស់​វា​។ ប្រភេទ​នីមួយៗ​មាន​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ​ដាច់​ដោយ​ឡែក​ពី​គ្នា ជា​កត្តា​ធ្វើ​ឲ្យ​អ្នក​ចាប់​បើកបរ​ដំបូង​ពិបាក​ក្នុង​ការ​ជ្រើសរើស។
រូប​តំណាង​រថយន្ត​លេខ​ដៃ
មាន​ហេតុផល​សមស្រប​ ក្នុង​ការ​រើស​យក​ជម្រើស​មួយ​ដ៏​ល្អ​សម្រាប់​ការ​បើកបរ​លើ​ដង​វិថី។​
+ការ​ចំណាយ​លើ​ប្រេង​ឥន្ធនៈ
តាម​ការ​កត់​សម្គាល់​ពី​មតិ​ភាគ​ច្រើន​រថយន្ត​ប្រើ​ចង្កឹះ​លេខ​ដៃ អាច​ជួយ​សន្សំ​សំចៃ​បរិមាណ​ប្រេង​ឥន្ធនៈ​ច្រើន​ជាង។ នេះ​ក៏​ដោយ​សារ​តែ​ប្រភេទ​ប្រើ​ចង្កឹះ​លេខ​អូតូ មាន​ឧបករណ៍​បម្លែង​កម្លាំង​បង្វិល​ឲ្យ​រអិល​ជា​ញឹកញយ ដែល​ធ្វើ​ឲ្យ​ប្រេង​ឥន្ធនៈ​ត្រូវ​ខ្ជះខ្ជាយ​មួយ​ផ្នែក​ធំ។
ចូល​មក​ទល់​បច្ចុប្បន្ន​ពពួក​រថយន្ត​ប្រភេទ​​អូតូ វិវត្ត​ប្រអប់​លេខ​ឡើង​ដល់ ៦ ទៅ ៨ វគ្គ បូក​ផ្សំ​ការ​​កែសម្រួល​លើ​ឧបករណ៍​បម្លែង​កម្លាំង​​បង្វិលជុំកាន់​តែ​មាន​ប្រសិទ្ធភាព ជួយ​សន្សំ​សំចៃ​ថាមពល​ប្រេង​ឥន្ធនៈ​បាន​ ៦ ភាគរយ។​ បែប​នេះ​សេរ៊ី​រថយន្ត​លេខ​អូតូ​ទំនើប​បច្ចុប្បន្ន ក៏​អាច​រាប់​ថា​មិន​សូវ​ស៊ីសាំង​ឬ​ស៊ីសាំង​ស្មើ​នឹង​រថយន្ត​ប្រើ​ចង្កឹះ​លេខ​ដៃ​អ៊ីចឹង​ដែរ។
  • លទ្ធផល: ស្មើ​គ្នា
​+ភាព​ងាយស្រួល​នៃ​ការ​បើកបរ:
រថយន្ត​ប្រើ​ចង្កឹះ​លេខ​ដៃ​អាច​រាប់​ថា​ស្មុគស្មាញ​បន្តិច សម្រាប់​អ្នក​ទើប​រៀន​បើកបរ​រថយន្ត​ដំបូង។ ចំពោះ​អ្នក​កង្វះ​ខាត​បទ​ពិសោធន៍​ក្នុង​ការ​ប្រើ​ចង្កឹះ​លេខ​ដៃ ពេល​ខ្លះ​អាច​ជាប់​គាំង​រថយន្ត​ឈប់​កណ្ដាល​ផ្លូវ​ក៏​ថា​បាន ក្រៅ​ពី​រំខាន​ដល់​អ្នក​ធ្វើ​ដំណើរ​ខាង​ក្រោយ​ហើយ ទៀត​សោត​ក៏​អាច​បង្ក​ជា​ការ​ប៉ះ​ទង្គិច​លើ​ដង​វិថី​ផង​ដែរ។
នៅ​ពេល​ស្ទះ​ចរាចរ​អ្នក​បើកបរ​ប្រើ​ចង្កឹះ​លេខ ចាំ​បាច់​ត្រូវ​អម​អំប្រាយ៉ា​រាល់​ពេល​ប្ដូរ​លេខ ខណៈ​រថយន្ត​លេខ​អូតូ នឹង​សាង​លេខ​ដោយ​ខ្លួន​ឯង ផ្អែក​ទៅ​តាម​ល្បឿន​រថយន្ត​កំពុង​រត់។ ជា​ពិសេស​ទៅ​ទៀត​នោះ បើ​ផ្លូវ​ឡើង​ចំណោត​​ខ្ពស់​ដូច​ជា​ឡើង​ភ្នំ​ឬ​ចុះ​មក​វិញ បើ​អ្នក​ប្រើ​ចង្កឹះ​លេខ​មិន​ចំណាប់​ទេ អាច​មិន​គួរ​ធ្វើ​ដំណើរ​ក្នុង​ស្ថានភាព​នោះ​ឡើយ លើកលែង​តែ​អ្នក​បើកបរ​រថយន្ត​អូតូ។
  • លទ្ធផល: លេខ​អូតូ​ឈ្នះ
+ការ​គ្រប់គ្រង​និង​ថែទាំ:
ថ្វី​បើ​រថយន្ត​អូតូ បង្កើត​ឡើង​ងាយស្រួល​ក្នុង​ការ​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ ប៉ុន្តែ​វា​ពិបាក​នៅ​ពេល​បង្កើន​ល្បឿន​តាម​លក្ខខណ្ឌ​ណា​មួយ​ដូច​ជា​ពេល​បើក​វ៉ា ព្រោះ​​រាល់​ការ​ប្តូរ​ចង្កឹះ​លេខ​ដំណើរការ​ស្វ័យប្រវត្តិ ធ្វើ​ឲ្យ​ល្បឿន​មិន​សូវ​ស្ទុះ​លឿន ដូច​រថយន្ត​ប្រើ​ចង្កឹះ​លេខ អាច​ឲ្យ​យើង​ដឹង​ទុក​មុន​ថា​គួរ​ទម្លាក់​មក​ត្រឹម​វគ្គ​ណា មុន​ការ​បង្កើន​ល្បឿន​ខ្ពស់​ក្នុង​គោលដៅ​ខាង​មុខ។
ចំពោះ​ការ​ថែទាំ​វិញ រថយន្ត​អូតូ​ត្រូវ​ចំណាយ​ថវិកា​ច្រើន ស្រប​ពេល​បង្គំ​គ្រឿង​និង​ប្រព័ន្ធ​ភ្លើង​សាំញ៉ាំ​ច្រើន ខុស​ពី​រថយន្ត​លេខ​ដៃ​ថ្វី​បើ​ជិះ​កុងទ័រ​រាប់​មុឺន​គីឡូ​ហើយ​ក្ដី ក៏​ថ្លៃ​ថែទាំ​មិន​ជា​ចំណាយ​ច្រើន​នោះ​ដែរ។

Tags:
About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 comments:

Text Widget

Blog Archive

© 2013 sexandhealth69. WP Theme-junkie converted by Bloggertheme9Published..Blogger Templates
Blogger templates. Proudly Powered by Blogger.
back to top